Post News Media ព័ត៌មានជាតិ រន្ធត់​! ក្មេ...

រន្ធត់​! ក្មេងប្រុសជនជាតិឡាវម្នាក់ បណ្តើរឆ្កែក្នុងព្រៃជួបជ្រូកព្រៃ ខ្វេះធ្លាយពោះវៀនរងរបួសធ្ងន់!

រតនគិរី: សមត្ថកិច្ចបានប្រាប់Post News ថា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់​ ត្រូវសត្វជ្រូកព្រៃ​ខ្វេះបណ្តាលឲ្យធ្លាយពោះវៀនចេញមកក្រៅ ខណ:ដែលក្មេងរងគ្រោះបណ្តើរឆ្កែនៅក្នុងព្រៃ ស្ថិតនៅ​​ភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ​ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ សូន​ ទូន​ ភេទប្រុស អាយុ​១៣​ឆ្នាំ​ ជនជាតិឡាវ​ មានទីលំនៅភូមិឃុំកើតហេតុ​។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះ​​ទៅសង្រ្គាះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗតែម្តង៕​

Loading...