Post News Media ព័ត៌មានជាតិ បើអាណិតគាត់សូ...

បើអាណិតគាត់សូមជួយShare! ឪពុកគេ ឪពុកយើង ជាកម្មករសំណង់ ងងឹតមុខខ្យល់គដួលខណ:ដែលកំពុងដើរតាមផ្លូវ..

ភ្នំពេញ: បុរសជាកម្មករសំណង់ម្នាក់ មានសភាពស្លេកស្លាំងអត់លុយជិះរថយន្តដើរសំដៅទៅផ្ទះសុខៗស្រាប់តែងងឹតមុខដួលផ្ងារក្រោយ ប៊ិះចូលប្រឡាយទឹកស្អុយ សំណាងល្អប្រជាពលរដ្ឋឃើញទាន់ជួយគក់រឹតច្របាច់កោសខ្យល់ទើបធូរស្បើយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្បែរប្រឡាយទឹកស្អុយ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

បុរសខាងលើមានមានឈ្មោះ ស៊ីន យ៉ុន អាយុ៤៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានប្រពន្ធឈ្មោះស្រីមុំ ជាអ្នកលក់ផ្កាឈូកនៅជើងភ្នំអដ្ឋរិស។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ឃើញបុរសខាងលើដើរឆ្លងផ្លូវជាតិលេខ៥ ពីកើតទៅលិច ទាំងបិទភ្នែកដោយទំនងជាងងឹតមុខគ្រាន់តែឆ្លងផ្លវផុតក៏ដួលផ្ងារក្រោយក្បែរមាត់លូទឹកស្អុយតែតែម្តង។

ប្រភពបន្តថាប្រសិនបើពេលនោះអត់មានអ្នកមើលឃើញប្រហែលជាបុរសខាងលើអាចធ្លាក់ចូលទឹកស្អុយនោះតែសំណាងល្អបានគេឃើញទាន់លើកយកមកដាក់ម្លប់ជួយរឹតច្របាច់គក់និងកោសខ្យល់ខ្លះទើបបុរសនោះរាងបានធូរស្រាលឡើងវិញ។

តាមបុរសខាងលើឲ្យដឹងថាបន្ទាប់ពីធ្វើការសំណង់១ខែទៅ២ខែនៅម្តុំខាងជើងវត្តសំរោងអណ្តែតមិនបានលុយខ្លួនក៏សម្រេចិត្តឈប់ធ្វើការនៅទីនោះដើរសំដៅទៅផ្ទះតែដើរមកដល់កន្លែងកើតហេតុក៏បានដួលប៊ិះចូលប្រឡាយទឹកស្អុយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋបានទិញបាយឲ្យហូបនៅផ្លល់លុយមួយឲ្យជិះឡានទៅផ្ទះនៅស្រុកពញាឮខេត្តកណ្តាល៕

Loading...