ព័ត៌មានជាតិ

រន្ធត់!! កូនសិស្សលោក២នាក់ឈ្លោះគ្នារឿងសុំអំបិលហូបស្វាយ ចាក់គ្នា១កាំបិត ធ្លាយពោះវៀនចេញមកក្រៅ!..

កោះកុង: មានករណីហិង្សាមួយបានកើតឡើង ដោយមានក្មេងប្រុសម្នាក់ បានធ្វើសកម្មភាពចាក់ទៅលើក្មេងប្រុសម្នាក់ទៀត១កាំបិត បណ្តាលឲ្យធ្លាយពោះវៀនចេញមកខាងក្រៅគួរឲ្យស្ញើចស្រាវ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចវត្តជោត្តញ្ញាណ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្មេងប្រុសបង្កមានឈ្មោះ អ.ស.ជ អាយុ១៤ឆ្នាំ ជាកូនសិស្សលោក បានឈ្លោះគ្នា ជាមួយក្មេងប្រុសឈ្មោះព.ធ អាយុ១៣ឆ្នាំ ជាកូនសិស្សលោកដូចគ្នា ដោយសារតែក្មេងប្រុសជាជនបង្ក មានស្វាយមួយផ្លែ ហើយទៅសុំអំបិល ក្មេងប្រុសរងគ្រោះ តែក្មេងប្រុសរងគ្រោះមិនឲ្យ ហើយក៏ឌឺដងដាក់គ្នាទៅវិញទៅមក ក្រោយមកក្មេងប្រុសរងគ្រោះ ចេះតែដើរចូលទៅរកវាយក្មេងប្រុសបង្ក ហើយក្មេងប្រុសបង្កបានច្រានចេញ២ទៅ៣ដង តែក្មេងប្រុសរងគ្រោះនៅតែដើរចូល ទើបក្មេងប្រុសបង្ក ឃើញកូនកាំបិតចិតផ្លែឈើ នៅមុខកុដិលោក ក៏យកមកចាក់ចំពោះរបស់ក្មេងប្រុសរងគ្រោះចំនួន១កាំបិត បណ្តាលឲ្យធ្លាយពោះវៀនចេញមកក្រៅតែម្តង។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ។ ចំណែកជនបង្ក កំពុងត្រូបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់