Post News Media ព័ត៌មានជាតិ បង្រ្កាបគ្រឿញ...

បង្រ្កាបគ្រឿញៀននៅផ្ទះសំណាក់ តាំង ឡាយហុង ឃាត់ខ្លួនប្រុសស្រី១០នាក់ នៅស្រុកជើងព្រៃ!

​កំពង់ចាម: កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ​ តាំង ឡាយហុង ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កម្លាំងជំនាញខេត្ត​ សហការជាមួយជំនាញស្រុកជើងព្រៃ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ស្រី​២​នាក់
ទី១​ឈ្មោះ លឹម វិឆៃ​​ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ(លទ្ធផលធ្វើតេស្តទឹកម៉ូត វិជ្ជមាន)។
ទី២​ឈ្មោះ ហាន់ វី ភេទប្រុស អាយុ២៥ឆ្នាំ ជាតិឥស្លាម នៅភូមិខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ(វិជ្ជមាន)មុខ សញ្ញាចេញ ពីពន្ធនាគារ។
ទី៣​ឈ្មោះ ថុង ថៃ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ(អវិជ្ជមាន)។
ទី៤​ឈ្មោះ ហ៊ាន គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអណ្តូងក្រាំង ឃុំស្រម៉រ​ ស្រុកជើងព្រៃ(អវិជ្ជមាន)។
៥-ឈ្មោះ ហ៊ាង ស្រីដា ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ(អវិជ្ជមាន)។
៦-ឈ្មោះ អេង លីហុង ភេទ ប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ​ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ​(វិជ្ជមាន) ។
៧-ឈ្មោះ លី សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ(អវិជ្ជមាន)។ មុសសញ្ញា ចេញពី មណ្ឌល
៨-ឈ្មោះ ភា វិសាល ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ​ នៅភូមិនាងចាន់ ឃុំទ្រុងពពែ​​ ស្រុករំដួល ខេត្តស្វាយរៀង(អវិជ្ជមាន)។
៩-ឈ្មោះ ហាក់ គីមស្រ៊ាង ភេទស្រី អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ(វិជ្ជមាន)(មុខសញ្ញា ចេញពន្ធនាគារ)។
១០-ឈ្មោះ អ៊ុន វីសាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ​ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ(វិជ្ជមាន)​។

ក្នុងនោះដកហូត​វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន១០កញ្ចប់(ធំ​២កញ្ចប់ និងតូច​៨កញ្ចប់),ទូរស័ព្ទដៃ៩គ្រឿង,ម៉ូតូ២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន​៕

Loading...