ព័ត៌មានជាតិ

ឪពុកចិត្តកំណាច! ចាប់រំលោភកូនស្រីបង្កើតខ្លួនឯងរហូតបានសម្រេច៥ដង…!

រតនគិរី: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ​ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវ:​បានសម្រេច​ចំនួន​៥ដង កាលពីខែមិថុនា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងសណ្ឋាគារ ឆេង ឡុក បឹងកន្សែង នៅភូមិ​ស៊ូ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

ជនសង្ស័យ​មានឈ្មោះ ភ្នង ឈីខេង ភេទប្រុស អាយុ​៤០ឆ្នាំ(ត្រូវជាឪពុកបង្កើតជនរងគ្រោះ) ជនជាតិទំពួន មុខរបរកម្មករជៀជ័រកៅស៊ូ មានទីលំនៅ​​ភូមិ​ឃុំកើតហេតុ។​ ចំណែកជនរងគ្រោះ​​អាយុ១៧ឆ្នាំ ជនជាតិទំពួន​។
​​បច្ចុប្បន្ន ជមសង្ស័យត្រូវបានកម្លាំងជំនាញនគរបាលស្រុកបកែវបន្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី៕

មតិយោបល់