ព័ត៌មានជាតិ

រថយន្តអូឌីA8L គ្មានស្លាកលេខ ពន្លះខឿនសួនច្បារចែកទ្រូងផ្លូវបាក់៣កង់

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ខណ:មកដល់ផ្លូវកោងបត់មិនទាន់ជ្រុលចង្កូតទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវបាក់អស់៣កង់ រថយន្តបង្កបែកកង់ទៅមុខលែងរួច។

ហេតុការណ៍នេះកាលកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវR៨ (បឹងកក់) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ស គ្មានស្លាកលេខ បោះពួយយ៉ាងលឿន ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃដោយសាផ្លូវកោងផងបត់មិនទាន់ជ្រុលចង្កូតទៅបុកខឿនសួនចែកទ្រូងផ្លូវបាក់អស់៣កង់។ ចំណែករថយន្តបង្កបានបើករត់បានប្រមាណជាង១០០ម៉ែត្រ បែកកង់ខាងមុខខាងឆ្វេងទៅមុខលែងរួចបន្ទាប់មកម្ចាស់រថយន្តបានឡើងជិះរថយន្តមួយគ្រឿងទៀត គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុក៏មានអ្នកតំណាងខាងរថយន្តបង្កបានចុះមកដល់និងបានសម្របសម្រួលជាខាងក្រុមហ៊ុនR៨ ព្រោះផ្លូវនេះជាផ្លូវក្រុមហ៊ុនឯកជនដើម្បីបញ្ចប់រឿងនៅនឹងកន្លែង រួចមកខាងម្ចាស់រថយន្តបានហៅរថយន្តស្ទូចយករថយន្តទៅជួសជុសដោយខ្លួនឯង៕

មតិយោបល់