Post News Media ព័ត៌មានជាតិ រថយន្តFUSOធុន...

រថយន្តFUSOធុនធំដឹកទំនិញ ឡើងលើសួនចែកទ្រូងផ្លូងផុងជាប់ទៅមុខលែងរួច ម្ចាស់ដេកលក់ធ្វើព្រងើយ

ភ្នំពេញ: បុរសម្នាក់បានដេកលង់លក់យ៉ាងរំភើយដោយមិនខ្វល់ខ្វាយរឿងគ្រោះថ្នាក់ចរាចណ៍ បើករថយន្តដឹកទំនិញធុនធំមួយគ្រឿងឡើងលើសួនច្បារចែកទ្រូងផ្លូវផុងជាប់ទៅលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខស្របៀរកម្ពុជា តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកFUSO បិតស្លាកឡូហ្គោលនៅខាងមុខ(KP) ចំណុះ១០តោនក្បាល ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN-0463 បានដឹកទំនិញពេញរថយន្តធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃឡើងទៅលើសួនច្បារចែកទ្រូងផ្លូវផុងជាប់ទៅមុខលែងរួចបណ្តាលឲ្យខូចខាតស្មៅនៅលើសួនអស់ជាច្រើនម៉ែត្រ។​ បន្ទាប់មកម្ចាស់រថយន្តមិនបានរត់ទៅណានោះទេបានដេកលង់លក់នៅក្នុងរថយន្តយ៉ាងរំភើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...