Post News Media ព័ត៌មានជាតិ រថយន្តក្រឡុកស...

រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន​ K-Cement បើក​បត់គៀររថយន្ត Highlander ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុន​ K-Cement បើកបត់ប៉ះរថយន្ត Highlander បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​តែ​សំណាំងមិនមានអ្នករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើង​នៅវេលាម៉ោង១០និង២០នាទីយប់​ ថ្ងៃសៅរ៍​ទី២០ ខែតុលា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ២៧១​ កែងផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត Highlander មួយគ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AV-9287 ធ្វើដំណើរពីលិចមកកើត តាមបណ្ដោយផ្លូវ២៧១ ក្នុងល្បឿនធម្មតា លុះដល់ចំណុចកើតហេតុត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍ សណ្ដោងកន្ទុយមួយគ្រឿង​ ជារបស់ក្រុមហ៊ុន K-Cement ពាក់ស្លាកលេខ ភ្នំពេញ 3A-9423 បានបើកបត់ឆ្វេងរួចក៏កៀររថយន្ត Highlander ខាងលើ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះធ្វើការដោះស្រាយគ្នាមិនត្រូវ គេបានទាក់ទងទៅកាន់សមត្ថកិច្ចឲ្យចុះមកធ្វើការដោះស្រាយ និងទាក់ទងជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្ដទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

Loading...