Post News Media ព័ត៌មានជាតិ ជិះម៉ូតូឌុបប្...

ជិះម៉ូតូឌុបប្រពន្ធទៅបុកពីក្រោយរថយន្តហ៊ីយ៉ាន់ដាយ របួសធ្ងន់ទាំង២នាក់

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្តបើកបរស្របទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រលេខ៨០-៨១ក្នុងភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង ដោយម៉ូតូសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-5932 ឌុបប្រពន្ធបានបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-៧៤០៣ ដែលខូចឈប់នៅលើផ្លូវបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

Loading...