ព័ត៌មានជាតិ

រន្ធត់! ក្មេងប្រុសម្នាក់កំពុងជិះកង់ ត្រូវរថយន្តដឹកដីបុកនិងកិនខ្ទេចខួរ!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បានបុកក្មេងប្រុសម្នាក់កំពុងជិះកង់ កិនចំក្បាលធ្លាយខួរស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ និង២០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កខាងលើនេះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-1154 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងមនុស្ស៣នាក់ទៀត ខ្វះការប្រុងប្រយត្ន័បានបុកក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ ដែលកំពុងជិះកង់ ចំពីក្រោយ បណ្តាលឲ្យធ្លាយខួរស្លាប់យ៉ាងរន្ធត់តែម្តង ។ចំណែកអ្នកបើកបររថយន្តបង្ករត់បាត់ នៅសល់តែអ្នករួមដំណើរតែប៉ុណ្ណោះ ៕

មតិយោបល់