ព័ត៌មានជាតិ

អាណិតណាស់! បុរសម្នាក់ជិះម៉ូតូបុកពីក្រោយគោយន្តស្លាប់មួយរំពេច

បន្ទាយ​មាន​ជ័យ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ ខណ:​ពេល​បើក​ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​។​

ហេតុការណ៍នេះ​បង្ក​ឲ្យ​មានការ​ភ្ញា​ក់​ផ្អើល​កាលពី​វេលា​ម៉ោង​៦និង​៤៥​នាទី​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៨​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំណុច​ខាងកើត​ស្ពាន​ព្រែកជីក​ ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ​០៦១០-០៦១១​ ដែល​ស្ថិត​នៅ​ភូមិ​តា​ប៉ុន​ ឃុំ​ទឹកជោរ​ ស្រុក​ព្រ​នេត្រ​ព្រះ​ ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ អែម​ ច​ន្ទ្រី​ ភេទ​ប្រុស​ អាយុ​៣៨​ ឆ្នាំ​រស់នៅ​ភូមិ​ផ្លាំ​ង​ ឃុំ​ព្រៃ​ជ្រូក​ ស្រុក​ពួក​ខេត្តសៀមរាប​(​មាន​ពាក់មួក​សុវត្ថិភាព​)​ ជិះម្នាក់ឯង​។​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ១២៥ ផលិត​ឆ្នាំ​២០១៦​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​សៀមរាប​ 1W-5458​ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ ពេល​ដល់​កន្លែង​កើតហេតុ​ខាងលើ​ សង្ស័យ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​ព្រោះ​បាន​បើក​គោ​យន្ត​រត់​គេ​ខ្លួន​។​ បច្ចុប្បន្ន​សព​ត្រូវ​បានប្រ​គល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ម៉ូតូ​ខូចខាត​ធ្ងន់​៕​

មតិយោបល់