ព័ត៌មានជាតិ

សូមជួយShare! សមត្ថកិច្ចបង្ហាញរូបថាមុខសញ្ញាជនល្មើស ក្នុងឱកាសនៃការប្រារព្វពិធីអុំទូកនៅក្នុងក្រុងបាត់ដំបង

បាត់ដំបង: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​បានឲ្យដឹងថា ក្នុងឱកាសនៃការប្រារព្វពិធីអុំទូកនៅក្នុងក្រុងបាត់ដំបងនាថ្ងៃទី២៣ ​និងទី២៤ ​ខែ​ តុលា ​ឆ្នាំ​២០១៨​នេះ​ និងដើម្បីរក្សាបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់សង្គម​ កាត់បន្ថយបានល្អប្រសើរនូវសកម្ម​ភាពល្មើស​មួយចំនួនពិសេសករណី(លួច​- ឆក់)​ដែលបង្កឡើងដោយជនឱកាសនិយម​មួយចំនួ​ន​ ហេតុនេះស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ មានមូលដ្ឋានក្នុងការបង្ហាញនូវរូបភាពជន​(សង័្សយ)ដែលធ្លាប់បានធ្វើសកម្មភាពខាងលើក្នុងអំឡុងនៃការប្រារព្វពិធីបែបនេះនៅក្នុងមូល​ដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានប្រទះ​ឃើញមុខសញ្ញាដែលមានភិនភាគដូចក្នុងរូបភាព​នេះសូមមេត្តាប្រុងប្រយ័ត្ន​ និងរាយការណ៍ជូនសមត្ថកិច្ចដែល​នៅជិតបំផុតជាបន្ទាន់ដើម្បីមាន​វិធានការ​ សូមអរគុណ៕

មតិយោបល់