Post News Media ព័ត៌មានជាតិ ចោរលួចម៉ូតូឆ្...

ចោរលួចម៉ូតូឆ្លងខេត្ត២នាក់ អស់លក្ខណ៍ជាប់អន្ទាក់របស់សមត្ថកិច្ច

កំពត: កាលពីវេលាម៉ោងវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មានករណីចោរលួចម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ កំពត 1K-1485 កើតឡើងនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

ពេលនោះចាប់បានឈ្មោះ តឿង ឃាង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រៃពាយ ឃុំទូលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកបក្ខពួក២នាក់ទៀត រត់ឡើងម៉ូតូដែល លួចបាន នោះជិះគេចខ្លួនបាត់។

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកជុំគិរី បានសហការជាមួយកម្លាំងស្រុកបរសេដ្ឋ ឃាត់ខ្លួនមុខសញ្ញាលួច ម៉ូតូចំនួន២ នាក់ នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ ៖ទី១ឈ្មោ: ផន សាវ ហៅ អាចយ ភេទប្រុស អាយុ២៨ឆ្នាំ ភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត និងទី២ឈ្មោះ ផន រុន ហៅគ្រាប់ស្ករ ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំង២រស់នៅភូមិ ព្រៃពាយ ឃុំ ទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពងស្ពឺ។

បច្ចុប្បន្នជនល្មើសទាំង២ ត្រូវបានបញ្ជូនមកកំពត ដើម្បីចាត់ការតាមនីតិវិធី៕

Loading...