Post News Media ព័ត៌មានជាតិ ​រថយន្តសាំយ៉ុ...

​រថយន្តសាំយ៉ុងបើកចុះស្ពានព្រែកក្តាមបុកអ្នកដើរថ្មើរជើង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង!

កណ្តាល: កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកថ្មើរជើងនិងរថយន្ដម៉ាកសាំងយ៉ុង(ប្រភេទដឹកអ្នកដំណើរធុនតូច) បណ្តាលឲ្យ​ស្លាប់អ្នកថ្មើរជើងដើរនៅកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៦១ ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល។

នៅមុនពេលកើតហេតុ គេមានរថយន្តមួយគ្រឿង ម៉ាកSANGYONG ពណ៌ បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ2P-8590 បើកបរចុះពីលើស្ពានព្រែកក្តាម ក្នុង ទិសដៅពីត្បូងទៅជើង(ព្រែកក្ដាម-កំពង់ធំ) ដោយឈ្មោះ អុល ដុក ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ត្រពាំងសំរោង ឃុំលង្វែក ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ។ លុះពេលបើកបរមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានមនុស្សម្នាក់ដើរឆ្លងកាត់ថ្នល់ពីកើតទៅលិច​មានរថយន្តមួយគ្រឿងឈប់នៅចិញ្ចើមថ្នល់ខាងកើតអ្នកថ្មើរជើងដើរចេញពីមុខរថយន្តដែលឈប់បាំង) ឈ្មោះ ឈុំ សាម៉ាក់ ភេទប្រុសអាយុ៣៨ ឆ្នាំ មានទីលំនៅភូមិ កំពង់រោទិ៍ ឃុំកំពង់រោទិ៍ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (មុខរបរជាងសំសង់) ធ្វើឲ្យរថយន្ត គេចទៅឆ្វេងដៃមិនផុតក៏ បុកអ្នកថ្មើរជើងឆ្លងថ្នល់នោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញបានចុះដល់កន្លែងកើតហេតុ បន្ទាន់ធ្វើ ការគូសដៅ វាស់វែង កន្លែងកើតហេតុ រួចនាំយកមធ្យោបាយពាក់ព័ន្ធ មករក្សាទុក បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ដើម្បីបន្តនីតិវិធី។ ចំណែកសពបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។​
​សន្និដ្ឋានករណីនេះបណ្តាលមកពីអ្នកថ្មើរជើងធ្វេសប្រហែសមិនពិនិត្យគ្រប់ជ្រុងជ្រោយមុននិងដើរឆ្លងផ្លូវ៕​

Loading...