Post News Media ព័ត៌មានជាតិ មើលងាយបងប្អូន...

មើលងាយបងប្អូនគេ ហើយនៅជេរគេទៀត ខឹងកាប់១ពូថៅ ស្លាប់ក្រោយបញ្ជូនដល់ម​ន្ទីរពេទ្យ!

កណ្តាល: កាលពីវេលាម៉ោង៧យប់ ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១៨ មានករណីឃាតកម្ម នៅ​ផ្លូវបំបែកជា៥ ភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
​ជនរងគ្រោះ​ឈ្មោះ ភាព គឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុសរថយន្ត ដែលមានស្រុកកំណើតនៅភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់ នៅក្នុងការដ្ឋានដឹកដីភូមិ​ឃុំកើតហេតុ។​
​ជនសង្ស័យ​(គេចខ្លួន​)​ឈ្មោះ ហេង ស៊ីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ មានស្រុកកំណើតនៅសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅការដ្ឋានដឹកដីជាមួយជនរងគ្រោះ។​
​សម្ភារ:ចាប់យក ពូថៅដងឈើចំនួន​១​,ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ 1289ភព1។

នៅមុនពេលកើតហេតុ ខណ:ដែលជនរងគ្រោះកំពុងអង្គុយលេងក្នុងរោងលក់អីវ៉ាន់ ជនសង្ស័យក៏បានឈប់ម៉ូតូរួចសួរទៅជនរងគ្រោះថាថ្ងៃមុនម៉េចមើលងាយបងប្អូនខ្លួននិយាយរួច ជនរងគ្រោះបានជេរទៅលើសង្ស័យរួចយកផ្លែស្វាយខ្ចី គប់ទៅលើជនសង្ស័យហើយដើរសំដៅទៅរកជនសង្ស័យទើបជនសង្ស័យកាប់ទៅលើជនរងគ្រោះ១ពូថៅត្រូវចំ.កខាងឆ្វេង ជនរងគ្រោះរត់ចេញបានប្រហែល៣ម៉ែត្រក៏ដួល ហើយសង្ស័យរត់គេចខ្លួន ឯជនរងគ្រោះបញ្ជូនមកមន្ទីរពេទ្យសម្ពពថ្នល់ទទឹង ពេលមកដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់រួចទៅហើយ។
​ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត៕

Loading...