Post News Media ព័ត៌មានជាតិ ​បម្រុងលីដែកច...

​បម្រុងលីដែកចេញទៅ! ចំថ្ងៃស៊យក៏ផ្អើលឆោឡោចាប់បាន…!

ភ្នំពេញ: សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបជាក់ស្តែងករណីលួចទ្វារដែកបម្រុង​លីចេញទៅក៏ផ្អើលឆោឡោឃាត់ខ្លួនជនសង្ស័យម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាកពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះ១៥៥C ផ្លូវបេតុង ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះឈ្មោះ ខៀវ វណ្ណា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរម្ចាស់សិប្បកម្មផ្សារដែក
ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ជនសង្ស័យឈ្មោះ ហុក រ៉េហត្រា ភេទប្រុស អាយុ១៨ឆ្នាំ
មុខរបរគ្មានស្នាក់នៅមិនប្រាកដ(ជនអានាថា)មានសារធាតុញៀន។

សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃ ខែ ឆ្នាំខាងលើជនសង្ស័យបានលួចយកទ្វារដែក,ជណ្តើរនិងអន្ទាររបស់ជនរងគ្រោះចេញពីក្នុងផ្ទះបម្រុងលីចេញទៅក៏មានការផ្អើលឆោរឡោ បានជួបនិងកម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនៅនិងកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

Loading...