Post News Media ព័ត៌មានជាតិ ជនជាតិ​អូស្ត្...

ជនជាតិ​អូស្ត្រាលី​ម្នាក់ ​ស្លាប់​នៅ​ក្នុងផ្ទះ​សំណាក់​កំពត​១​ ដោយសារ​គាំងបេះដូង

​កំពត: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៨​ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា​ មាន​ជនបរទេស​ស្លាប់​នៅ​ ផ្ទះសំណាក់​កំពត​១​ ក្នុងភូមិ​១​ឧសភា​ សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត​ ខេត្តកំពត​។​

​សព​ឈ្មោះ​ BARRY​ GLENN​ THOMAS​ ភេទ​ប្រុស​ ជនជាតិ​ អូស្ត្រាលី​។

​​កម្លាំង​ការិយាល័យ​បច្ចេកទេស​ និង​គ្រូពេទ្យ​កោសល្យវិច័យ​ពិនិត្យ​ សន្និដ្ឋាន​ថា​សព​ស្លាប់​នៅ​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​ ២០​ ខែតុលា​ ឆ្នាំ​២០១៨​ ដោយ​គាំងបេះដូង​ ក្នុង​បន្ទប់​ ពិនិត្យ​ឃើញ​ BARRY​ GLENN​ THOMAS​ ប្រើប្រាស់​ថ្នាំ​សំរួល​ស​សៃ​ឈាម​,​ ថ្នាំ​ទឹកនោមផ្អែម​ និង​ថ្នាំ​បេះដូង​ ហើយ​កន្លង​មក​ ជើង​ឆ្វេង​ ត្រូវ​បាន​កាត់​អស់​៣​ម្រាម​ទៅ​ហើយ​។​សព​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រុមហ៊ុន​អូ​ស្បូន​ នៅ​វត្ត​ទឹកថ្លា​ រាជធានី​ភ្នំពេញ​ ៕

Loading...