ព័ត៌មានជាតិ

ចម្លែក! ប្រទះឃើញសពបុរសម្នាក់ចង.ក ដោយដៃជាប់ចំណង

កំពង់ស្ពឺ: បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយដៃជាប់ចំណង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យ។

ហេតុការណ៍នេះកើតឡើងនៅព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ចំណុចភូមិ​មាន​សិរី ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

សពបុរសខាងលើនេះមានវ័យប្រមាណ៣០ឆ្នាំ ហើយនៅក្បែរចំណុចកើតហេតុគេឃើញមានម៉ូតូមួយគ្រឿង តែអ្វីដែលសង្ស័យនោះ ម៉ូតូនោះមិនមែនជារបស់ជនរងគ្រោះនោះទេ ចំណែកជនរងគ្រោះក៏មិនមែនជាអ្នកភូមិនៅទីនេះ ហើយសពបែរចងកដោយដៃជាប់ចំណងទៅវិញ៕

មតិយោបល់