Post News Media ព័ត៌មានជាតិ ឃាតក ដែលរំលោភ...

ឃាតក ដែលរំលោភសម្លាប់ក្មេង២នាក់ញាត់កេសបំបិតមាត់នៅខេត្តកំពង់ឆ្នាំង ពេលនេះចាប់ខ្លួនបានហើយ

កំពង់ឆ្នាំង: លោកឧត្តមសេនីយ៍ត្រី ឡុច សុវណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់Post Newsមុននេះបន្តិចថា ឃាតក ដែលសម្លាប់ក្មេងស្រីចំនួន២នាក់ហើយញាត់សពចូលក្នុងកេសឈើ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលនេះចាប់ខ្លួនបានហើយ ហើយជនសង្ស័យមានអាយុ២៣ឆ្នាំ ពេលនេះត្រូវបានសមត្ថកិច្ចនាំទៅធ្វើត្រាប់។

សូមបញ្ជាក់ថា ករណីនេះកើតឡើងនៅម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

សពក្មេងរងគ្រោះទី១ឈ្មោះ អុល ល​ក្ខិ​ណា អាយុ​១៤​ឆ្នាំ និងទី២​​ឈ្មោះ ជន នី អាយុ​៧​ឆ្នាំ។

ប្រភពព័ត៌មានបញ្ជាក់ថា ករណីនេះកើតឡើងខណ:ដែលម្តាយឪពុកមិននៅ មួយទៅធ្វើការនៅភ្នំពេញ មួយទៀតទៅធ្វើការនៅថៃ ទុកកូនទាំង២ឲ្យនៅផ្ទះដោយផ្ញើអ្នកជិតខាង លុះដល់ថ្ងៃកើតហេតុ ពូរបស់ជនរងគ្រោះបានរកក្មួយមិនឃើញក៏ដើរកាយរកមើលស្រាប់តែក្មួយទាំង២ត្រូវគេសម្លាប់ញាត់ចូលក្នុងកេសបែបនេះតែម្តង សង្ស័យថាករណីរំលោភសម្លាប់ ហើយពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ៕

Loading...