ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបើកមិនប្រកាន់ស្តាំ បុកម៉ូតូស្លាប់បុរសម្នាក់នៅនឹងកន្លែង!

កំពង់ធំ: កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ភូមិខោល ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់។

រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ2AJ.7745 បើកបរដោយឈ្មោះ សូត បូរី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិគោកទ្រាលិច ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម (នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកសណ្តាន់)។ ចំណែកម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម ស្លាកលេខគ្មាន អ្នកបើកបរ មិនស្គាល់ឈ្មោះ និងអាសយដ្ឋាន (ស្លាប់នៅកន្លែងកើតហេតុ)​។
​មូលហេតុ ជាបឋមបង្កឡើងដោយអ្នកបើកបររថយន្ត បើកមិនប្រកាន់ស្តាំ ទៅបុកម៉ូតូដែលកំពុងចរាចរណ៍ក្នុងគន្លងផ្ទុយទិស។

ចំពោះករណីនេះ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់៕

មតិយោបល់