ព័ត៌មានជាតិ

Updateបន្ត! ការពិតឃាតកដែលរំលោភសម្លាប់ក្មេងស្រី២នាក់ញាត់កេសនៅខេត្តកំពង់ឆ្នាំង គឺជាបងប្អូនជីទួតមួយ

កំពង់ឆ្នាំង: សមត្ថកិច្ចបានធ្វើការបង្ក្រាបបានឃាតក ដែលរំលោភ​សម្លាប់​ក្មេង​ស្រី​២​នាក់​​​ញាត់​ក្នុងកេស កាលពី​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បានហើយនៅ​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨​នេះ។

សមត្ថកិច្ចបានឲ្យដឹងថាជនល្មើសមានឈ្មោះ ឆុំ ពយ (ហៅ​ផ្ល​យ,តូច​) អាយុ​២៣ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា មានផ្ទះចម្ងាយជាង៧០ម៉ែត្រពីកន្លែងកើតហេតុ មិនតែប៉ុណ្ណោះជនល្មើសគឺជាបងប្អូនជីទួតមួយរបស់ក្មេងរងគ្រោះថែមទៀត។

តាមការឲ្យដឹងថា មុននឹងកើតហេតុ ជនល្មើស និងមនុស្សមួយក្រុមទៀតជិត​១០​នាក់ បាន​នាំ​គ្នា​ផឹកស៊ី នៅផ្ទះមួយកន្លែង ផឹកចប់ក៏បែកគ្នា ស្រាប់តែកើតចំណង់តណ្ហាជនល្មើសក៏ដើរមកផ្ទះជនរងគ្រោះឡើង​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះទាំង២នាក់ តែបានសម្រេចទៅលើក្មេងរងគ្រោះជាបងស្រី​ រួចសម្លាប់ទាំង២នាក់បងប្អូនញាត់កេសតែម្តង៕

មតិយោបល់