ព័ត៌មានជាតិ

សប្បាយក្លាយជាទុក្ខ! នាំគ្នាមកលេងទឹកនៅទំនប់អាងអូរខៃដន បែរជាលង់ទឹកស្លាប់ម្នាក់

បន្ទាយមានជ័យ: បុរសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណ:បបួលគ្នាមកលេងទឹកនៅទំននប់អាងអូរខៃដន។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង១៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

សពជនរងគ្រោះមានជនរងគ្រោះ ឈ្មោះ ហន ហៅរ័ត្ន អាយុ២២ឆ្នាំ ស្នាក់នៅនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់