Post News Media ព័ត៌មានជាតិ ប្រយត្ន័! ក្រ...

ប្រយត្ន័! ក្រុមចោរស្លៀកពាក់ឯសណ្ដានជាប៉ូលិស មានអាយឌី និងកាំភ្លើងខ្លី បានដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូនិចពីបុរសម្នាក់បានសម្រេចក្នុងខណ្ឌពោធិ៍សែនជ័យ!

ភ្នំពេញ: ជនសង្ស័យមានគ្នា២នាក់ក្នុងចំនោមម្នាក់ ស្លៀកពាក់ឯសណ្ដានជាប៉ូលិស មានអាយឌី និងកាំភ្លើងខ្លី ជិះម៉ូតូឌ្រីមសង់០១៨មួយគ្រឿង បានធ្វើសកម្មភាពជិះដេញម៉ូតូនិច ពណ៌សលាយខ្មៅ ដែលជិះដោយបុរសម្នាក់ដេញបំបុកឲ្យដួលរួចដកកាំភ្លើងខ្លីប្លន់យកម៉ូតូបានសម្រេចជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ​តាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខវត្តស្ងួនពេជ្រ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ សុខ ឡេង អាយុ១៩ឆ្នាំ មុខរបធ្វើការរោងចក្រ ស្នាក់នៅភូមិបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-4337 បានជិះចេញពីបែកចានគោលបំណងទៅទិញម្ជូនៅម្ដុំលក់សាច់ក្រក ដោយធ្វើដំណើរពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុខាងស្រាប់តែលេចជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីមសង់០១៨មួយគ្រឿងមិនចាំស្លាកលេខ មកពីក្រោយបានធ្វើកម្មភាពជិះដេញឲ្យឈប់ តែរូបគាត់មិនហ៊ានឈប់កន្លែងងងឹតទេ ក៏ព្យាយាមបើកមកកន្លែងភ្លឺដែលមានមនុស្ស ស្រាប់ជនសង្ស័យទាំងនោះបានបំបុកម៉ូតូឲ្យដួលរួចធ្វើជាឆែករកគ្រឿងញៀន តែរូបគាត់គ្មានគ្រឿងញៀននោះទេ ហើយជនសង្ស័យទាំងនោះបានបង្ខំរូបគាត់ឲ្យឡើងម៉ូតូយកទៅខណ្ឌ រូបគាត់ក៏ព្រមឡើងម៉ូតូព្រោះគាត់គ្មានគ្រឿងញៀនហើយក៏គ្មានខុសអ្វីដែរ សុខចិត្តឡើងម៉ូតូទៅជាមួយ ខណ:មកដល់ចំណុចកើតហេតុខាងលើកន្លែងស្ងាត់ផងនោះ ស្រាប់តែឲ្យគាត់ចុះ រួចដកកាំភ្លើងខ្លីភ្ជង់ក្បាលរួចជិះគេចខ្លួន​បាត់ស្រមោល​។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកន្ទោកដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកម៉ូតូរបស់ខ្លួនវិញ៕

Loading...