Post News Media ព័ត៌មានជាតិ ចោរអស់លក្ខណ៍ ...

ចោរអស់លក្ខណ៍ ឆក់មិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​ប្រគល់​ឲ្យសមត្ថកិច្ច ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​មិន​បានសម្រេច​ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កើតមានឡើង​កាល​ពី​វេលាម៉ោង​៧និង​១០នាទី​យប់​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាងមុខ​កើតសាលាវ៉េសស្តើន​ ប្រមាណ៥០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​៥៦៦​ ស្ថិតក្នុងសង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក​។

បើតាមសម្តី​ពីស្តីរងគ្រោះមានឈ្មោះ​ សោ​ ភ័ណ្ឌ​ អាយុ៣២ឆ្នាំ​ បានរៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គាត់និងកូនស្រីរួមទាំងក្មួយប្រុសតូចៗចំនួន២នាក់​ បានជិះម៉ូតូកង់​មួយគ្រឿង​ម៉ាកបាចា​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​1GZ-7304​ ដែលបើកបរដោយបុរសម្នាក់​ តាមបណ្ដោយ​ផ្លូវលេខ​៥៦៦​ ក្នុង​ទិសដៅ​ពីលិចទៅ​កើត​។ ដោយជិះចេញ​ពី​ផ្ទះ​នៅ​ម្តុំ​កាំខូស៊ីតធី​បំណងជិះទៅញ៉ាំសាច់អាំងនៅម្តុំផ្សារទួលគោក។ លុះមកដល់ចំណុចកើតហេតុ​ ក៏ស្រាប់​តែលេចមុខជនសង្ស័យចំនួន២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាស្កុបពី​​ ពណ៌ស​ គ្មានស្លាកលេខ​ ជិះមកពីក្រោយ​ហើយបានធ្វើសកម្មភាព​ឆក់ទូរសព្ទដៃមួយគ្រឿងម៉ាក​ សាំសុងអេហ្វាយ​ ពីជនរងគ្រោះដែលកំពុងតែកាន់លេង​ តែមិនបានសម្រេច​។ ភ្លាមៗ​នោះ​អ្នកបើកម៉ូតូកង់បីខាងលើឃើញដូចក៏បើកម៉ូតូកង់បីកៀរម៉ូតូរបស់ជនសង្ស័យបណ្តាលឲ្យម៉ូតូរបស់ជនសង្ស័យដួលបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះចេញមកជួយចាប់បាន​ រួច​ក៏​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​មូល​ដ្ឋាន​យកទៅសួរនាំ។

ជនសង្ស័យ​ទី១មួយមាន​ឈ្មោះ​ ឌី​ ដារ័ត្ន​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​ពិតប្រាកដ​ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី​ខណ្ឌ​សែនសុខ​។ ទី២​មាន​ឈ្មោះ​ម៉ៅ​ បញ្ញា​ អាយុ​១៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅ​សង្កាត់​ព្រែកឯង​ ខណ្ឌ​ច្បារ​អំពៅ​។

ក្រោយ​ពេល​កើត​ហេតុ​ជនសង្ស័យ​ទាំង​២នាក់​ខាង​លើ​រួម​ទាំង​វត្ថុ​តាង​ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​បឹងកក់​ទី​២ដើម្បី​កសាងសំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​រង់ចាំ​ធ្វើ​ការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

Loading...