ព័ត៌មានជាតិ

រថយន្ត​មិន​ចាំ​ម៉ាក​ បុក​ម៉ូតូ​ពី​ក្រោយពេញ​ទំហឹង ​​ស្លាប់បុរសជនជាតិចិន​ម្នាក់​នៅនឹង​កន្លែង..

ភ្នំ​ពេញ: បុរស​ជា​ជន​ជាតិ​ចិន​ម្នាក់ ​បាន​បោក​ក្បាល​នឹង​របាំង​ថ្ម​ស្លាប់​ភ្លាមៗ​នៅកន្លែង​ បន្ទាប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ហើយត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទៀត​ជិះ​មក​បុក​ពី​ក្រោយ​ពេញ​ទំហឹង​។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​១និង១០នាទី​ រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​២២​ ខែ​តុលា​ ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាង​ជើង​ភី​ហ្សា​ខមភេនី​ប្រមាណ​៥០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ស្ថិតក្នុងសង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជនរងគ្រោះ​ខាង​លើ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កណ្ដាល​1K-9708 ដោយធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ លុះមកដល់ចំណុចកើតហេតុ​ក៏​ស្រាប់​តែ​មាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទៀត​ បើក​មក​ពី​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ រួចក៏ជ្រុលទៅបុក​ម៉ូតូ​ខាង​លើ​ចំពីក្រោយ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទាតឆ្លង​ទៅ​ផ្លូវ​ម្ខាងទៀត​ប្រមាណ​១០ម៉ែត្រ​ រីឯបុរសរងគ្រោះបានខ្ទៀតទៅ​បោកក្បាល​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បែក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។

សមត្ថកិច្ច​បានឲ្យដឹងថា​ជនរងគ្រោះ​ខាង​លើ​មាន​ឈ្មោះ​ JIN BAOSONG ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ ជាបុគ្គលិក​រោងចក្រស៊ិចផ្លាស​ អ៊ីន​ដាសស្ទ្រីយ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​បានចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ហើយ​បាន​យក​ម៉ូតូ​របស់​ជនសង្ស័យ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ដោយឡែក​សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​ទុក​វត្ត​ទឹកថ្លា​ដើម្បី​រង់ចាំ​សាច់​ញាតិ​មកទទួលយកទៅធ្វើ​បុណ្យ​ទៅតាមប្រពៃណី៕​

មតិយោបល់