Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ប...

រន្ធត់ណាស់! បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់ភ្លាមៗ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត នៅវេលាម៉ោងជិត៧យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ស្ថិត ក្នុងភូមិ/ឃុំ/ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ហាន់ ណាហ្វី​ ជនជាតិឥស្លាម ស្នាក់នៅភូមិទួលទទឹង៣ ឃុំទទួលទទឹង ស្រុកព្រៃនប់ បានជិះម៉ូតូឆ្លងផ្លូវពីកើតទៅលិច ក៏ត្រូវរថយន្តដែលធ្វើដំណើរចេញពីខេត្តព្រះសីហនុ បុកពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុរថយន្តត្រូវបានសមត្ថកិច្ចឃាត់បាន ប៉ុន្តែអ្នកបើកបរថយន្តនោះ បានគេចខ្លួនបាត់៕

Loading...