Post News Media ព័ត៌មានជាតិ សង្ស័យស្រវឹងស...

សង្ស័យស្រវឹងស្រានារីរូបស្រស់ម្នាក់ បើករថយន្តស៊េរី ទំនើប ទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើបមួយគ្រឿង បើកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ម្នាក់រងរបួសធ្ងន់ នៅវេលាម៉ោង១២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅក្បែររបងស្ថានទូតរុស្ស៊ី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សមត្ថកិច្ច បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសម្នាក់ បានជិះម៉ូតូធំមួយគ្រឿងម៉ាកឌួក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1CU-6135 បានធ្វើដំណើរតាមបណ្ដោយផ្លូវរដ្ឋសភា ទិសដៅពីកើតមកលិចក្នុងល្បឿនល្មម មកដល់ចំណុចកើតហេតុ ស្រាប់តែមាននារីរូបស្រស់ម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក លុចស៊ីសRX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-1117 បានធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនល្មម រេចង្កូតចូលមកផ្លូវខាងម៉ូតូ រួចក៏បុកម៉ូតូចំពីមុខ បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យភ្លាមៗ ខណ:រថយន្តបង្ក និងម៉ូតូរងការខូចខាតផ្នែកខាងមុខដូចគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង និងយកវត្ថុតាងទាំងពីរ ទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

Loading...