Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួន​ជនជាតិចិន ៣នាក់ ពីបទចាប់​បង្ខាំង​ និងជំរិត​ទារ​ប្រាក់ជនជាតិជាតិចិនដូចគ្នា

ព្រះសីហនុ: បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពី​ជនជាតិ​ចិន​ម្នាក់ នៅវេលា​ម៉ោង៤ និង៣០រសៀល​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ថា មិត្តភក្តិ​របស់គេ ​ត្រូវបាន​ជន​ជាតិចិន​មួយក្រុម ចាប់បង្ខាំង​ទុក​ នៅក្នុង​បន្ទប់ផ្ទះសំណាក់​តុង​ហ្វា​ង ដើម្បី​ជំរិត​ទារប្រាក់នោះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​ចុះ​កិច្ចប្រតិបត្តិការ​ណ៍​ រំដោះ​បាន​ជនរងគ្រោះម្នាក់ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៣នាក់ ។

ជនរងគ្រោះ​ឈ្មោះ YUAN MAORONG ភេទ​ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្ត​ព្រះសីហនុ។ ចំណែក​ជនសង្ស័យ​ចំនួន ០៣នាក់៖ ទី១-ឈ្មោះ ZHANG HONG ZHI ភេទ​ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក​អន​ឡាញ​ក្រុមហ៊ុន ជី​ង​ឆៃ​សាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ ទី២-ឈ្មោះ QIN RONG FEI ភេទ​ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក​អន​ឡាញ​ក្រុមហ៊ុន ជី​ង​ឆៃ​សាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ និងទី៣-ឈ្មោះ CAO WEN XIAO ភេទ​ប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក​អន​ឡាញ​ក្រុមហ៊ុន ជី​ង​ឆៃ​សាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ​ កើតឡើង​ដោយសារ​ជនរងគ្រោះ​បាន​ខ្ចីលុយ​ពី​ក្រុម​ជនសង្ស័យ​ចំនួន ៣,០០០ដុល្លារ ( ​ជា​កាក់ដុល្លារ ) ​ដើម្បី​លេងល្បែង​ក្នុង​កាស៊ីណូ ស៊ី​ង​ម៉ី​កៅ​ម៉ី ពេល​ជនរងគ្រោះ​លេង​ចាញ់ ​គ្មាន​លុយ​សង ក្រុម​ជនសង្ស័យ​ក៏​បានបង្ខាំង​ជនរងគ្រោះ​​ទុក​​ នៅកន្លែង​ដែល​ពួកគេ​ស្នាក់នៅ ដើម្បី​ឲ្យ​ជនរងគ្រោះ ​រកលុយ​សង​ពួកគេ​ ទើប​ពួកគេ​ដោះលែង​ជនរងគ្រោះ​ឲ្យ​មាន​សេរីភាព​វិញ។

បច្ចុប្បន្នជនសង្ស័យ​ទាំងបី ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ៕

Loading...