Post News Media ព័ត៌មានជាតិ សមត្ថកិច្ច​ត្...

សមត្ថកិច្ច​ត្រួតពិនិត្យទំនិញ​ម្ហូបអាហារ​ ដែល​នាំចូលពីប្រទេសវៀតណាម…!

តាកែវ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវបង្កើនសកម្មភាពត្រួតពិនិត្យទំនិញ​ នាំចូលនៅច្រកទ្វារព្រំដែន ក្នុងគោលបំណងទប់ស្កាត់ទំនិញខូចគុណភាព​ ទំនិញក្លែងក្លាយ​ និងទំនិញផ្ទុកសារធាតុគីមីហាមឃាត់​ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ មន្ត្រីជំនាញកាំកុងត្រូល ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន​ សាខាខេត្តតាកែវ​ ដោយទទួលបានកិច្ចសហការពីមន្ត្រីស្ថាប័នពាក់ព័ន្ធប្រចាំការនៅច្រកទ្វារ​ព្រំដែនបានធ្វើការត្រួតពិនិត្យទំនិញ​ម្ហូបអាហារ​ និងធ្វើការវិភាគបឋមទៅលើបន្លែ ផែ្លឈឺ មួយចំនួន​ ដែលបាននាំចូលពីប្រទេសវៀតណាម​ ដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់ ។

លទ្ធផល យើងមិនបានរកឃើញវត្តមានសារធាតុគីមីនៅលើផលិតផលបន្លែ​ និងផ្លែឈើទាំងនោះទេ៕

Loading...