Post News Media ព័ត៌មានជាតិ ប្រយត្ន័ផងបងៗ...

ប្រយត្ន័ផងបងៗអ្នករត់រ៉ឺម៉កកង់បី! យីលោកចោរសូម្បីតែកង់បីក៏លួច!!!

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីនាំបក្ខពួក៣នាក់ ធ្វើសកម្មភាពលួចរ៉ឺម៉កកង់បីរបស់បុរសម្នាក់បានសម្រេច តែស៊យត្រង់ម្ចាស់គេចេញមកឃើញទាន់។

ករណីនេះកើតឡើងនៅម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិត្រពាំងល្វា​ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ា​ ហ៊ីមុំ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

​ជនរងគ្រោះមានឈ្មោះ នាង អូន ភេទ​ប្រុស អាយុ៥២ឆ្នាំ មុខរបររត់​ម៉ូតូ​កង់​បី មានស្រុកកំណើតនៅស្រុក​ស្វាយរៀង ខេត្តស្វាយរៀង ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

Loading...