ព័ត៌មានជាតិ

ព័ត៌មានបឋម៖ ស្រ្តីម្នាក់ជិះម៉ូតូបុកបង្កាន់ដៃស្ពាន ធ្លាក់ជ្រោះចំណោតពេជ្រនិលយាយម៉ៅ​ បណ្តាលឲ្យរងរបួស!

​កំពង់ស្ពឺ: សមត្ថកិច្ចបានប្រាប់Post News ថា តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីស្រ្តីម្នាក់ជិះម៉ូតូមួយគ្រឿង​បុកបង្កាន់ដៃស្ពាន ​ធ្លាក់ជ្រោះចំណោតពេជ្រនិលយាយម៉ៅ បណ្តាលឲ្យរងរបួស ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅចំណោតពេជ្រនិលយាយម៉ៅ ស្ថិតនៅភូមិទី៦ ឃុំត្រើយត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

មតិយោបល់