ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនី​​ផ្ទាំងសូឡា ឆេះផ្ទះពលរដ្ឋ១ខ្នងទាំងព្រឹក នៅពោធិ៍សាត់!

ពោធិ៍សាត់: កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ មានករណី​អគ្គិភ័យ​ភ្លើងឆេះផ្ទះ​១ខ្នង ​ទំហំ​៦ម៉ែត្រ គុណ​៨ម៉ែត្រ ​ថ្មក្រោម​ឈើលើ ប្រក់ក្បឿង ក្រាលក្តា ជញ្ជាំងក្តា នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

ក្រោយពេលទទួលព័ត៌មាន ភ្លាមៗនោះ​​លោកអធិកា​រក៏បាន ដឹកនាំបញ្ជាកម្លាំងអធិការដ្ឋាន ​,កម្លាំងប៉ុស្តិ៍​និង យករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន​១​គ្រឿង ទៅជួយបាញ់ទឹកពន្លត់ភ្លើងកំ​ពុងឆេះផ្ទះ ដែលជារបស់ឈ្មោះ មាន ផា ភេទប្រុស អាយុ​៤៨ឆ្នាំ (កសិករ) និង ប្រពន្ធ ឈ្មោះ ចៅ រីម អាយុ ៤៦ឆ្នាំ(កសិករ) រស់នៅ​ភូមិឃុំកើតហេតុខាងលើ ​។

ដោយក្នុង​ពន្លត់អគ្គិភ័យនេះ ​យើងប្រើប្រាស់អស់ទឹកចំនួន ​៧ឡាន ( រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានចំនួន ២ ​ឡាន និង រថយន្តដឹកទឹកឯកជនចំនួន​​៥​​​ឡាន ទើប​រលត់ភ្លើង​ជាស្ថាពរ)​។

​មូលហេតុ​ ដោយសារឆ្លងចរន្តអគ្គិសនី​(ផ្ទាំងសូឡា)​។
ការខូចខាត ឆេះផ្ទះ១ខ្នង ​​,ឆេះទូឈើ​ចំនួន​១, ឆេះគ្រែឈើ​ចំនួន​៤,​ឆេះឯកសារ និង សម្ភារ:ផ្សេងៗមួយចំនួនទៀត​៕

មតិយោបល់