ព័ត៌មានជាតិ

ព័ត៌មានបឋម៖ រថយន្តស៊េរីទំនើបហ្វ្រាំងមិនស៊ី បុកជាមួយរថយន្ត២គ្រឿងទៀត និងឡាំប៉ាតា១គ្រឿង ផ្អើលនៅផ្លូវមុន្នីរ៉េត

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តស៊េរីទំនើបមួយគ្រឿង ហ្វ្រាំងមិនស៊ី បើកក្នុងបំណងយកទៅការ៉ាស់ បុកជាមួយរថយន្ត២គ្រឿងទៀត និងរ៉ឺម៉កឡាំប៉ាតាមួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៥៩នាទី រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុភាគីទាំងអស់ កំពុងធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់