ព័ត៌មានជាតិ

​ស្រវឹង​ស្រា​ ប្រពន្ធ​​ស្តី​បន្ទោស​ ខឹង​ដុត​ខោអាវ​និង​សម្ភារៈ​ក្នុង​ផ្ទះ​ខ្ទេចអស់!​

ភ្នំពេញ: ​បុរស​ម្នាក់​ខឹង ប្រពន្ធ​ស្តី​បន្ទោស​រឿង​ មិន​រក​ការងារ​ធ្វើ​ ហើយ​ខឹង​ប្រពន្ធ​ខ្លាំង​ពេក​ដុត​ខោអាវ​និងសម្ភារ:​ក្នុង​ផ្ទះ​អស់​ ម្ចាស់ផ្ទះភ័យ​​ ប្តឹង​សមត្ថកិច្ច​ឃាត់​ខ្លួន​ បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ៦នឹង​៣៥នាទី​ ល្ងាច​ថ្ងៃ​ទី​ ២១ ខែ​តុលា ​ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ ភូមិ​អង្គ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ជន​បង្កដែលជាជន​សង្ស័យ​​ឈ្មោះ​ ហម​ ហាន​ ភេទ​ប្រុស ​អាយុ​៣៨ឆ្នាំ ​មុខរបរ​ មិន​ពិត​ប្រាកដ​ស្នាក់នៅ​ បន្ទប់​ជួល​ ភូមិ​អង្គ​ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​ មាន​ភូមិ​កំណើត​នៅ​ភូមិ​ បឹង​ទិញ​ ឃុំ​ ទង​ត្រឡាច​ ស្រុក​ស្រី​សន្ធរ​ខេត្ត​កំពង់​ចាម​។ ចំណែក​ឯ​ប្រពន្ធ​ឈ្មោះ​ ឯម​​ សុភី ​ភេទ​ស្រី ​អាយុ​៣១ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់ភូមិ​ជា​មួយ​គ្នា​ នឹង​មាន​ស្រុកកំណើតនៅ​ស្រុក​ជាមួយដែរ​គ្នា​តែ​នៅ​ភូមិ​ផ្សេង​គ្នា​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្រ្តី​ជាប្រពន្ធ​បានឲ្យ​ដឹង​ថា​ នៅមុនពេលកើតហេតុ​ ដោយ​ប្តី​របស់​គាត់​ ផឹកស្រា​ស្រវឹង​ តាំង​ពី​ព្រឹក​ហើយ​គាត់​បាន​ស្តី​បន្ទោស​ តិច​តួច​ ដោយ​មិន​ខំ​រក​ ការ​ងារ​ធ្វើ​ បែនៅតែ​បន្ទប់​ មិន​ចេះ​ ខ្មាស​គេ​ បន្ទាប់​មក​ ប្តី​គាត់​ បាន​ខឹង​គាត់​យ៉ាង​ខ្លាំង​ ហើយ​ ស្រ្តី​ជាប្រពន្ធ​ភ័យ​ពេក​ បាន​ចេញ​ពី​បន្ទប់​ ស្រាប់​តែ​ ប្តី​របស់​គាត់បាន​វាយ​សម្ភារ:​នឹង​ ប្រមូល​ខោអាវ​ដុត​ក្នុង​បន្ទប់​ខាង​លើ។​ បន្ទាប់​មក​ ប្រជាពលរដ្ឋ​នៅ​ផ្ទះ​ជួល​មាន​ការ​ភិតភ័យ​ បាន​នាំ​គ្នា​ ដង​ទឹក​មក​ជួយ​ ពន្លត់​ភ្លាមៗ​ផងដែរ​ ចំណែក​ឯ​ ជន​បង្ក​ខាង​លើ​ ចូល​ដេក​នៅ​ ក្នុង​បន្ទប់​ធ្វើ​ ប្រងើយ​ ដូច​មិន​ដឹង​រឿង​អ្វី​ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា​ ​ភ្លាមៗ​នោះ​ដែរ​​ម្ចាស់​ផ្ទះ​តេ​ប្តឹង​សមត្ថកិច្ចឲ្យ​មក​ជួយ​ អន្តរាគមន៍​ហើយ​ឃាត់​ បុរស​ខាង​លើ​ យក​ទៅ​សួរ​នាំ​នៅ​ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចោមចៅ​៣ហើយ​ ខណ:ដែល​សមត្ថកិច្ច​កំពុង​បណ្តើរ​នាំ​ជន​បង្ក​ ខាង​លើ​ចេញ​ពី​ផ្ទះ​ជួល​ខាងលើ​ស្រាប់​តែ​មាន​ បុរស​ម្នាក់​ដោយ​ដឹង​ថា​ ជា​អង្គរក្ស​ ម្ចាស់ផ្ទះ​ជួល​ខាងលើ​បាន​វាយ​ជន​បង្ក​ យ៉ាង​ធ្ងន់​ធ្ងរ​ផងដែរ​ ។ បន្ទាប់​ពី​ សមត្ថកិច្ច​បាន​នាំ​យក​ទៅ​ សួរ​នាំ​ ដោយ​ដឹង​ថា​ ជន​បង្ក​ខាង​លើ​ គឺ​ជា​ ជន​សង្ស័យ​ ដែល​ធ្លាប់​ ជាប់​ ពន្ធនាគារ​អស់​រយ:ពេល​ចំនួន​៥ឆ្នាំ​ មក​ហើយ​ ពាក់ព័ន្ធករណី​ប្លន់។​

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ ម្ចាស់​ផ្ទះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ផ្នែក​ជំនញ​ដើម្បីចាត់ការតាម​នីតិវិធី​តាម​ផ្លូវ​ច្បាប់​៕

មតិយោបល់