Post News Media ព័ត៌មានជាតិ ល្បិចថ្មី! ជន...

ល្បិចថ្មី! ជនជាតិចិនម្នាក់ រុំថ្នាំញៀនជាប់ភ្លៅនិងខ្លួនប្រមាណ២គីឡូក្រាម បម្រុងយកទៅក្រៅប្រទេសត្រូវសមត្ថកិច្ចចាប់បាន!!

ភ្នំពេញ: ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យនិងឆែកឆេររកឃើញថ្នាំញៀនប្រមាណជិត២គីឡូក្រាម រុំជាប់ភ្លៅទាំងសងខាង និងខ្នង ក្នុងបំណងយកទៅចែកចាយនៅក្រៅប្រទេស តែមិនបានសម្រេច។

ប្រតិបត្តិនេះធ្វើការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយដកហូតបាន ថ្នាំញៀននៅក្នុងកញ្ចប់ស្បោងរុំជាប់ភ្លៅទាំងគូ និងដងខ្លួន សរុប៤កញ្ចប់ មានទម្ងន់ចំនួន១,៩៩៤.៧២ ក្រាមឯណោះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ចាត់ការតាមច្បាប់បន្តទៀត៕

Loading...