ព័ត៌មានជាតិ

​ឃុំខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ ពីបទមនុស្សឃាតដោយអចេតនា!

ក្រចេះ: កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីមនុស្សឃាតដោយអចេតនា តាមដីកាបង្គាប់ឲ្យឃុំខ្លួន។

ជនសង្ស័យមានឈ្មោះ កុច សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបិតស្រា មានទីកំណើតនៅ​ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ស្នាក់នៅបច្ចុប្បន្នភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅពន្ធនាគារខេត្តក្រចេះ៕

មតិយោបល់