Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនក្រុ...

ឃាត់ខ្លួនក្រុម Mafia ចិនចំនួន១៣នាក់ ក្រោយបង្កទំនាស់ជាមួយជនជាតិខ្មែរ រហូតមានស្នូរកាំភ្លើងបាញ់ជាច្រើនគ្រាប់ដើម្បីបំបែកជម្លោះនេះ

បន្ទាយមានជ័យ: ជនសង្ស័យជាជនជាតិចិនចំនួន១៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានផ្ទុះជម្លោះវាយតប់គ្នាជាមួយជនជាតិខ្មែរ ប្រដាប់ដោយដែកដំបងទីប និងបំពង់ដែក រហូតមានការផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីបំបែកជម្លោះនេះ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ១យប់ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ដោយឡែកក្រុមជនជាតិខ្មែរ ក្រោយពីបង្កហេតុរួចបានគេចខ្លួនបាត់។ ចំណែកមូលហេតុ មិនទាន់ដឹងថាបណ្តាលមកពីបញ្ហាអ្វីឲ្យប្រាកដនៅឡើយទេ ៕

Loading...