Post News Media ព័ត៌មានជាតិ បែនដឹកដី២គ្រឿ...

បែនដឹកដី២គ្រឿងបើកបុក​គ្នា រួញគាបអ្នកបើកបររងរបួសធ្ងន់ម្នាក់!

ភ្នំពេញ: រថយន្តដឹកដីចំនួន២គ្រឿង បើកប្រដេញគ្នា ទីបំផុតរថយន្តខាងក្រោយ លឿនជ្រុលជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកគូទរថយន្តបែនខាងមុខ បណ្តាលឲ្យរួចខ្ទេចកាប៊ីនគាបអ្នកបើកបរម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ និងបាក់ដៃឆ្វេង កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិស្រែតេជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបែនដឹកដី ម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1444 បើកល្បឿនលឿនពីជើងទៅត្បូង ហើយក៏មានរថយន្តបែនមួយគ្រឿងទៀត ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2347 បើកល្បឿនលឿនដូចគ្នា ដេញតាមពីក្រោយ ដូចប្រដេញគ្នាក្នុងរឿងកុនអ៊ីចឹង លុះដល់ចំណុចកើតហេតុ រថយន្តបែនខងមុខបបង្អន់ល្បឿន ស្រាប់តែរថយន្តបែនខាងក្រោយ លឿនជ្រុលទៅបុកគូទរថយន្តខាងមុខ រុញរថយន្តខាងមុខធ្លាក់ចិញ្ចើមផ្លូវ រីឯរថយន្តបង្ក ខ្ទេចរួញកាប៊ីន​​គាបជាប់អ្នកបើកបរ រងរបួសធ្ងន់ ។

ជនរងគ្រោះ ជាអ្នកបើកបររថយន្ត ឈ្មោះ ថន វុត្ថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បើករថយន្តដឹកដី មានទីលំនៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសធ្ងន់ បាក់ជើងស្តាំ និងបាក់ដៃឆ្វេង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវានក្រុមសង្រ្គោះរបស់អង្គភាព៧១១ គាស់យកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញ រង់ចាំដោះស្រាយពេលក្រោយ៕

Loading...