Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីឆក់កាបូបស្តែងៗតាមដងផ្លូវ

ភ្នំពេញ: កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីយប់ កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុត វណ្ណរត្ន័ នាយរងការិយាល័យ បានប្រដេញបង្រ្កាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន រស្មី ហៅរក្សា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ករណីឆក់កាបូប។

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យជំនាញបានកសាង សំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

Loading...