ព័ត៌មានជាតិ

រថយន្តកុងតឺន័រ បើកគៀរម៉ូតូ២គ្រឿង មនុស្ស៤នាក់រងរបួសស្រាល

ភ្នំពេញ: បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងមិនប្រយ័ត្ន បានជ្រុលទៅគៀរម៉ូតូ២គ្រឿង បណ្តាលបុរស៤នាក់របួសរលាត់ដៃជើងស្រាល ហើយម្ចាស់រថយន្តបានបើកទ្វារថយន្តឡើងជិះម៉ូតូឌុបត្រូវប្រជាពរដ្ឋដេញចាប់បានស្វាគមន៌ឡើងចាស់ដៃរួចប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0111 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានគៀរម៉ូតូ២គ្រឿងមួយម៉ាកZOOMER X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV-6968 ជិះដោយបុរស២នាក់ និងមួយគ្រឿងទៀតម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GB-8693 ជិះដោយបុរស២នាក់ បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសស្រាលទាំង៤នាក់ ភ្លាមៗនោះដែរតៃកុងរថយន្តឃើញសភាពមិនស្រួលបានបើកទ្វារថយន្តឡើងជិះម៉ូតូឌុបរត់ត្រូវប្រជាពរដ្ឋជិះដេញតាមពីក្រោយតាមរហូតដល់ស្ដុបច្រកចូលបឹងតាម៉ាតទើបចាប់បានស្វាគមន៍ឡើងទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយ​កើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញក្រុងវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាស់៕

មតិយោបល់