Post News Media ព័ត៌មានជាតិ ទំនាស់រវាងឪពុ...

ទំនាស់រវាងឪពុកចុងនិងកូន កាប់គ្នាផ្អើល ម្ខាងចូលពេទ្យ ម្ខាងចូលប៉ុស្តិ៍

ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើអំពើហិង្សាដោយចេតនា (កាប់របួសស្នាម) និងមានដាវសាំម៉ូរ៉ៃ កាលពីវេលាម៉ោង៦ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុង ផ្ទះលេខ៣២៩ មហាវិថីព្រះនរោត្តម ក្រុម១២៥ ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ គឹម ឡេង ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣២៩ ផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ( ប្រើប្រាស់គ្រឿងញៀន ) ។

ជនរងគ្រោះឈ្មោះ សាយ គឹមឡេង ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ ៣២៩ ផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ( របួសចុងច្រមុះ និងបបូរមាត់ ) ។

ដកហូតបាន ៖ ដាវសាំម៉ូរ៉ៃ ០១ ដើម ពណ៌ខ្មៅ ប្រវែងប្រហែល ០៦,០០ ស.ម ( របស់ជនសង្ស័យ ) ។

មុនពេលកើតហេតុ ជនរងគ្រោះ ( ត្រូវជាឪពុកចុង ) បានងើប ពីដំណេកហើយចុះពីលើផ្ទះជាន់ទី១ មកជាន់ក្រោមផ្ទាល់ដី បម្រុងចូលបន្ទប់ ទឹកតែជនសង្ស័យ បានស្រែកជេរប្រមាថឡូឡាមកលើជនរងគ្រោះ ព្រម ទាំងបោកប្រាស់របស់របរពេញក្នុងផ្ទះ មកជាន់ក្រោម ពេលនោះជនរង គ្រោះ បាន្យកូនស្រីឈ្មោះ សាយ លក្ខិណា យកទូរសព្ទមកថតរូប និង សំឡេងជនសង្ស័យ ដើម្បីទុកជាភស្តុតាង ពេលឃើញដូច្នេះ ជនសង្ស័យ ក៏បានស្ទះទៅយកដាវពីលើផ្ទះ ចុះមកកាប់លើជនរងគ្រោះ មួយដាវ បណ្តាលឲ្យរបួសលើច្រមុះ និងរបួសរយ:លើបបូរមាត់ ដេរចំនួន ១០ ថ្នេរ ។ ពេលនោះកូនស្រីជនរងគ្រោះ ក៏បានចូលមកជួយឃាត់ចេញក៏ត្រូវផ្លៃដាវ ០២ កន្លែង របួសចំក្បាលផ្នែកខាងឆ្វេង និងរបួសម្រាមដៃកណ្តាលខាងស្តាំ (ស្រាល) នៅពេលឃើញកូនស្រី និងខ្លួនត្រូវរបួស ក៏ស្ទុះទៅចាប់ជនសង្ស័យ រួចទាញបានអង្រែបុកគ្រឿង តែជនសង្ស័យនៅតែរើបម្រាស់ស្ទុះ យកដាវមកបម្រុងកាប់លើជនរងគ្រោះទៀត ហើយជនរងគ្រោះក៏បានវាយ ការពារខ្លួន រួចក៏ត្រូវក្បាលរបួស០១អង្រែទៅ ។ ត្រូវបានកម្លាំងនគរបាល បានចុះមកដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យនិង ដកហូតដាវសាំម៉ូរ៉ៃ ០១ ដើម ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

Loading...