ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុកម្នាក់និងបក្ខពួក ដែលធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់តាមដងផ្លូវ!

ភ្នំពេញ: ជនសង្ស័យម្នាក់ ជាសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក រួមនឹងបក្ខពួកម្នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពេលដែលធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់តាមដងផ្លូវ។

ករណីនេះកើតឡើងនៅម៉ោង៣និង៤០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ​ យិន ផានិត ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជាសិស្សវិទ្យាល័យជាស៊ីសន្ធរម៉ុក ថ្នាក់ទី១០E និងម្នាក់ទៀតឈ្មោះ ជួន រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស១០E ។ ចំណែកជនរងគ្រោះជាបុគ្គលិកហាងខារ៉ាអូខេដឹមូន។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបានម៉ូតូ២គ្រឿងម៉ាកZoomer-X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FY-0903 ចំនួន១គ្រឿង និងម៉ូតូម៉ាកស្មាស់វី ពាក់ស្លាកលេខ 1CC-1895 ចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់