ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ជុងលីធីឆ័រ បុកជាមួយម៉ូតូវ៉េវ ស្លាប់២នាក់យ៉ាងរន្ធត់!

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន ជុងលីឆីឆ័រ បើកពីលិចមកកើត បានបុកជាមួយម៉ូតូវ៉េវ ពណ៌​ខ្មៅ​ ពាក់ផ្លាកលេខ​កំពត​ 1A-8005 ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ជាបន្តបន្ទាប់ ដោយម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់​លេខ​១​ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងវាស់វែងយក រថយន្ត​និង​ម៉ូតូ​ មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត​៕

មតិយោបល់