Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជាមេខ្លោងរកស៊ីរត់ពន្ធមនុស្សឆ្លងដែនម្នាក់ និងបង្ខំឲ្យនាងៗលក់ព្រហ្មចារីយ៍ និងលក់ឲ្យប្តីនៅក្រៅប្រទេស!!!

ក្រចេះ: ជនសង្ស័យជា មេខ្លោងរកស៊ីរត់ពន្ធមនុស្សឆ្លងដែនម្នាក់ និងបងខំឲ្យនាងៗលក់ព្រហ្មចារីយ៍ និងលក់ឲ្យប្តីនៅក្រៅប្រទេស ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីលក់កូនខ្លួនឯង និងមនុស្ស៣នាក់ទៀត ទៅក្រៅប្រទេសខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ និងបញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ។

ជនសង្ស័យខាងលើមាន​ឈ្មោះ ឌី ចាន់​ធី អាយុ​៥៦​ឆ្នាំ ជាប់​សង្ស័យ​ជា​មេ​ខ្លោង​ជួញដូរ​មនុស្ស​ឆ្លង​ដែន ​។

បច្ចុប្បន្នកំពុងត្រូវបានតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Loading...