ព័ត៌មានជាតិ

បម្រុង ធ្វើសកម្មភាពលួច តែសមត្ថកិច្ចមកទាន់…

ភ្នំពេញ: ជនសង្ស័យ៣នាក់បម្រុង ធ្វើសកម្មភាពលួចម៉ូតូ តែត្រូវសមត្ថកិច្ចឃើញទាន់ ក៏ឃាត់ខ្លួនបានរួមទាំងវត្ថុតាង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវ ៦២អ៊ែរ ក្រុម ៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង៣នាក់នោះទី១ ឈ្មោះ សុខ អែម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករដឹកឥវ៉ាន់ ស្នាក់នៅបុរីរិទ្ធ ភូមិបឹងសាលាង សង្កាត់ឬស្សីកែវ (គ្មានសារធាតុញៀន) ទី២ឈ្មោះ មឿន សុផា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវបេតុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១(គ្មានសារធាតុញៀន) និងទី៣ឈ្មោះ អៀង ចាន់ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ ស្នាក់នៅផ្ទះជួល បុរីរិទ្ធផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ (គ្មានសារធាតុញៀន)។

សម្ភារដកហូតបាន រួមមាន៖ ម៉ូតូមួយគ្រឿងម៉ាក zomer x ពណ៌សលាយទឹកក្រូច ស៊េរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GK-5220 លេខតួលេខម៉ាស៊ីន 5147944 ដែកសំប៉ែតចុងស្រួចចំនួនមួយ កូនសោខ្សៀលេខ៨ចំនួន១ ដែកលួសចំនួនមួយ។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងខាងលើថ្ងៃទី ២៣ ខែតុលាឆ្នាំ២០១៨ មានជនរងសង្ស័យចំនួន៣នាក់ បម្រុងធ្វើសកម្មភាពចូលលួចម៉ូតូ នៅចំណុចកើតហេតុខាងលើ តែជាអកុសក៏ ជួបនិងកម្លាំងជំនាញ និងប៉ុស្តិ៍ បានធ្វើអន្តរាគមន៍ និងឃាត់ជនសង្ស័យខាងលើ ដើម្បី យកមកសួរនាំ រួចកសាងសំណុំរឿងចាត់បន្តតាមនិតិវិធី៕

មតិយោបល់