ព័ត៌មានជាតិ

ម្ហូបអាហារ​ ហួសកាលបរិច្ឆេទប្រើប្រាស់ជិត​ ២​ តោន​ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង​ រកឃើញ​ និងរឹបអូសមកកម្ទេចចោល

កំពង់ឆ្នាំង: យោងតាមផេកហ្វេសប៊ុករបស់អគ្គនាយដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨​
មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញនៅផ្សារលើ និងផ្ទះលក់ដូរនៅជុំវិញផ្សារ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយបាន​ ៖
​- ធ្វើតេស្តបឋមលើបន្លែសាឡាត់, ខាត់ណា, មឹក, បង្គា (លទ្ធផលគឺពុំមានវត្តមានសារធាតុ
គីមីហាមឃាត់លើផលិតផលទាំងនោះឡើយ) ។
​- ត្រួតពិនិត្យស្លាកសញ្ញាលើសំបកវេចខ្ចប់ ហើយបានរកឃើញ​ និងដកហូតទំនិញ
ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន
១,៧០១ គីឡូក្រាម​ មករក្សាទុកដើម្បី
ធ្វើការដុតកម្ទេចចោល ។
– បានណែនាំ និងបិទផ្ទាំងរូបភាព​ (Poster) ដើម្បីឲ្យបងប្អូន អាជីវករ​ និងប្រជាពលរដ្ឋ​ យល់ដឹងពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាល​មកពីការបរិភោគម្ហូបអាហារ​ ដែលមិនមានអនាម័យ​ មានជាតិពុល​ និងរៀបជ្រើសរើសផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពមកបរិភោគ​ ។

ក្នុងថ្ងៃដដែលនោះដែរ​ មន្ត្រីជំនាញ​ បានចុះឃ្លាំពិនិត្យតម្លៃលក់រាយប្រេងឥន្ធន:​ នៅតាមបណ្តាស្ថានីយ​ និងដេប៉ូចែកចាយក្នុងខេត្ត ដោយពិនិត្យឃើញថា បណ្តាស្ថានីយ​ និងដេប៉ូទាំងនោះ​ ដាក់លក់ប្រេងមានតម្លៃសមស្របតាមតម្លៃ ដែលក្រសួងពាណិជ្ជកម្មបានកំណត់៕

មតិយោបល់