Post News Media ព័ត៌មានជាតិ រថយន្ត២គ្រឿងប...

រថយន្ត២គ្រឿងបុកគ្នាទាំងកណ្តាលអធ្រាត្រ រងរបួសធ្ងន់បុរសម្នាក់!

កំពង់ឆ្នាំង: កាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសគ្នា​ នៅ​លើផ្លូវជាតិលេខ៥ ភូមិ
ត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

​រថយន្តធុនធំ(យ៉ីឌុប)​ម៉ាក ហ៊ីយ៉ាន់ដាយ បើកបរពីទិស(ត្បូងទៅជើង)។ និងរថយន្តម៉ាកតូយូតា(តាកូម៉ា)បើកបរ
ពីទិស(ជើងទៅត្បូង)​។
ករណីនេះបង្កឲ្យរបួសអ្នកបើកបរ រថយន្ត(តាកូម៉ា)​​រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត​។
​​ចំណែកអ្នកបើកបរ រថយន្តធំ(យ៉ីឌុប)ក្រោយកើតហេតុ​រត់គេចខ្លួន៕

Loading...