Post News Media ព័ត៌មានជាតិ តូចចិត្តមានជំ...

តូចចិត្តមានជំងឺប្រចាំកាយ បុរសម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចង.ក

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ព្រោះតែមានជំងឺប្រចាំកាយ ព្យាបាលពុំជាអស់ជម្រើស កើតសេចក្ដីតូចចិត្តនឹងខ្លួនឯងពេក ទើបសម្រេចចិត្តបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ទឹកជាន់ទី១ ផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ចាន់ សារ៉េន ភេទប្រុស អាយុ៥៨ឆ្នាំ មានប្រពន្ធឈ្មោះ គឹម ភឿង អាយុ៤៧ឆ្នាំ មានកូន៣នាក់ រស់នៅផ្ទះកើតហេតុខាងលើ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ មហារីកពោះវៀន ច្រើនខែមកហើយ ក្រោយពីសម្រាកនៅមន្ទីរពេទ្យ អស់ចិត្ត ក៏វិលមកសម្រាកនៅផ្ទះ ហើយបន្តប្រើប្រាស់ថ្នាំ និងសុងទុយោ បង្ហូរសំណល់ចេញតាមពោះ ។

ក្រុមគ្រួសារបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះនៅសម្រាកលើផ្ទះជាន់ទី១ រីឯកូនៗ រវល់ការងាររោងចក្រ មិននឹកដល់ថាឪពុកសម្រេចចិត្តបែបនេះ ចំណែកប្រពន្ធ រវល់តែនៅជាន់ក្រោម លុះដល់វេលាម៉ោងខាងលើ កូនប្រុសម្នាក់ ឡើងទៅជាន់លើ បែរជាមិនឃើញឪពុកនៅសម្រាកដូចរាល់ដង ក៏រុញទ្វារបន្ទប់ទឹកមើល ស្រាប់តែឃើញឪពុក ចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ដោយចង.កនឹងខ្សែអង្រឹងពណ៌លឿង មកភ្ជាប់ជាមួយ ប្រហោងឥដ្ឋខ្យល់ ទើបឆោឡោប្រាប់ក្រុមគ្រួសារនាំគ្នា កាត់ខ្សែទម្លាក់ចុះ ក្នុងបំណងជួយសង្រ្គោះ តែហួសពេលទៅហើយ រួចក៏បានរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ។

សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកោសល្យវិច័យរួច ឃើញថាពិតជាចង.កសម្លាប់ប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Loading...