ព័ត៌មានជាតិ

ព្រឺសសម្បុរខ្ញាកៗ! ប្រទះឃើញសពបុរសម្នាក់ ស្លាប់អណ្ដែតទឹក

សៀមរាប: កាលពីវេលាម៉ោង០៧ និង៤០នាទីថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពស្លាប់ អណ្តែតទឹក ត្រង់ចំណុចទឹកទក្សិណ ក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង។

សាកសពខាងលើមានឈ្មោះ ហ៊ុល គឹមសាន្ត ភេទប្រុស​ អាយុ២៦ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយការពិនិត្យយ៉ាងល្អិតល្អន់ ពុំមានស្លាកស្នាមអ្វីនៅលើសពនោះទេ ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់