ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេនៅចំណតទូកទេសចរណ៍មួយកន្លែង

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ បានអណ្តែតក្នុងទឹកទន្លេ ដោយមិនទាន់ស្គាល់ពីអត្តសញ្ញាណ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចចំណតទូកទេសចរណ៍មួយកន្លែង ខាងក្រោយសណ្ឋាគារ HIMAWARI ក្នុងសង្កាត់ទន្លេចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពេលនេះសាកសពខាងលើ ត្រូវបានសមត្ថកិច្ចយកយកមកតម្កល់ទុកនៅវត្តសំបួរមាស រង់ចាំបងប្អូនណាបាត់សាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់